ក្នុងនាមជាខ្មែរ និងជាអ្នកបន្តវេនចែកចាយនូវបដិសណ្ឋារកិច្ចខ្មែរទៅកាន់ពិភពលោក យើងខ្ញុំ (ក្រុមគ្រួសារនៃសណ្ឋាគារម៉េម័រ) មានកិត្តិយសសូមចូលរួមអបអរសាទរនូវការចេញផ្សាយឲ្យប្រើប្រាស់ធនប័ត្រ (ក្រដាសប្រាក់) ប្រភេទ ១០០០រៀល និង៥០០០រៀលរបស់ ធនាគារជាតិ នៃកម្ពុជា - National Bank of Cambodia ជាផ្លូវការចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះតទៅ។ គួរបញ្ជាក់ផងដែរថា៖ ក្រដាសប្រាក់រៀលថ្មី ត្រូវបានរចនាយ៉ាងល្អស្អាត ក្នុងនោះបានឆ្លុះបញ្ចាំងអំពីវប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់ប្រទេសកម្ពុជា។
សូមគាំទ្រប្រាក់រៀលទាំងអស់គ្នា 🇰🇭️!
ប្រភពឯកសារ៖ ធនាគារជាតិនៃកម្ពុជា
No comments:
Post a Comment